សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។
ទំនុកតម្កើង 83:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលបានពោលថា «ចូរយើងនាំគ្នាចាប់យកវាលស្មៅរបស់ព្រះ ទុកជាកេរអាកររបស់យើង»។ ព្រះគម្ពីរខ្មែរសាកល ជាអ្នកដែលនិយាយថា៖ “យើងនាំគ្នាយកវាលស្មៅរបស់ព្រះជាមរតកសម្រាប់ខ្លួនយើងទៅ!”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពួកគេបាននិយាយថា “យើងនាំគ្នាវាយដណ្ដើមយក ទឹកដីរបស់ព្រះជាម្ចាស់!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលនិយាយថា ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះ ទុកជាកេរ្តិ៍អាកររបស់យើងចុះ អាល់គីតាប ដ្បិតពួកគេបាននិយាយថា “យើងនាំគ្នាវាយដណ្ដើមយក ទឹកដីរបស់អុលឡោះ!”។ |
សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។
គេពោលថា «តោ៎ះ យើងនាំគ្នាកម្ចាត់សាសន៍នេះចេញ កុំឲ្យមានអ្នកណានឹកចាំ ឈ្មោះអ៊ីស្រាអែលនេះទៀត»។
គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។
ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។