ទំនុកតម្កើង 83:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដ្បិតពួកគេបាននិយាយថា “យើងនាំគ្នាវាយដណ្ដើមយក ទឹកដីរបស់ព្រះជាម្ចាស់!”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ជាអ្នកដែលនិយាយថា៖ “យើងនាំគ្នាយកវាលស្មៅរបស់ព្រះជាមរតកសម្រាប់ខ្លួនយើងទៅ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ជាអ្នកដែលបានពោលថា «ចូរយើងនាំគ្នាចាប់យកវាលស្មៅរបស់ព្រះ ទុកជាកេរអាកររបស់យើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ជាអ្នកដែលនិយាយថា ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះ ទុកជាកេរ្តិ៍អាកររបស់យើងចុះ សូមមើលជំពូកអាល់គីតាប12 ដ្បិតពួកគេបាននិយាយថា “យើងនាំគ្នាវាយដណ្ដើមយក ទឹកដីរបស់អុលឡោះ!”។ សូមមើលជំពូក |
ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។