ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
ទំនុកតម្កើង 78:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។ ព្រះគម្ពីរខ្មែរសាកល កូនចៅអេប្រាអិមជាខ្មាន់ធ្នូដែលបំពាក់អាវុធ បានបកក្រោយវិញនៅថ្ងៃនៃសង្គ្រាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម អាល់គីតាប កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចំបាំង |
ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។
គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។
ពួកអ៊ីស្រាអែលត្រូវបកមកច្បាំងវិញ។ ពួកបេនយ៉ាមីនចាប់ផ្ដើមវាយសម្លាប់ពួកអ៊ីស្រាអែល អស់ប្រមាណជាសាមសិបនាក់ ហើយគេនឹកគិតថា៖ «គេប្រាកដជាបាក់ទ័ពដូចក្នុងចម្បាំងលើកមុនដែរ»។
កាអាលជាកូនអេបេឌពោលឡើងថា៖ «តើអ័ប៊ីម៉្មាឡិចជាអ្នកណា ហើយពួកយើងនៅស៊ីគែមនេះជាអ្នកណា បានជាយើងត្រូវបម្រើគាត់? តើគាត់មិនមែនជាកូនរបស់យេរូ-បាល ហើយសេប៊ុលមិនមែនជាតំណាងរបស់គាត់ទេឬ? ចូរបម្រើមនុស្សរបស់ហាម៉ោរ ដែលជាឪពុករបស់ស៊ីគែមវិញ ហេតុអីបានជាយើងត្រូវបម្រើអ័ប៊ីម៉្មាឡិច?
ពួកភីលីស្ទីនបានចូលប្រយុទ្ធនឹងពួកអ៊ីស្រាអែល ឯពួកអ៊ីស្រាអែលក៏រត់បាក់ទ័ពនៅមុខពួកភីលីស្ទីន ហើយពួកអ៊ីស្រាអែលជាច្រើនបានដួលស្លាប់នៅលើភ្នំគីលបោ។
ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ រត់ទៅផ្ទះរៀងខ្លួនវិញ ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនបីម៉ឺននាក់។