Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ពួក​អ៊ីស្រា‌អែល​ត្រូវបក​មក​ច្បាំង​វិញ។ ពួក​បេនយ៉ាមីន​ចាប់​ផ្ដើម​វាយ​សម្លាប់​ពួក​អ៊ីស្រា‌អែល អស់​ប្រមាណ​ជា​សាម​សិប​នាក់ ហើយ​គេ​នឹក​គិត​ថា៖ «គេ​ប្រាកដ​ជា​បាក់​ទ័ព​ដូច​ក្នុង​ចម្បាំង​លើក​មុន​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដូច្នេះ​ពួក​អ៊ីស្រាអែល​បាន​បែរ​មុខ​ចេញ​ពី​ចំបាំង ហើយ​ពួក​បេន‌យ៉ាមីន​ចាប់​តាំង​កាប់​សំឡាប់​ពួក​គេ អស់​ប្រហែល​ជា​៣០​នាក់ ដោយ​ស្មាន​ថា វាយ​សំឡាប់​បាន​ដូច​ជា​ក្នុង​ចំបាំង​ជាន់​មុន

សូមមើលជំពូក ចម្លង

អាល់គីតាប

39 កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​ពុន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​ពុន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រ‌អែល អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:39
2 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឯ​កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។


ពួក​កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «ពួក​វា​រត់​បាក់​ទ័ព​ដូច​លើក​មុន​ទៀត​ហើយ»។ ប៉ុន្ដែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់ ហើយ​ទាញ​គេ​មក​តាម​ផ្លូវ ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម