ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។
ដានីយ៉ែល 5:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទបេលសាសារក៏ចេញបញ្ជា ឲ្យគេបំពាក់សំពត់ពណ៌ស្វាយ និងខ្សែមាសនៅក ឲ្យដានីយ៉ែល រួចប្រកាសប្រាប់ពីដំណើរលោកថា លោកបានទទួលឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ បេលសាសារក៏ចេញបញ្ជា នោះគេស្លៀកពាក់ឲ្យដានីយ៉ែលដោយសម្លៀកបំពាក់ពណ៌ស្វាយ ព្រមទាំងពាក់ខ្សែកមាសនៅនឹងកគាត់ផង រួចប្រកាសអំពីគាត់ថា គាត់ជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យលោកដានីយ៉ែលភ្លាម ព្រមទាំងចេញរាជប្រកាសថា លោកនឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ អាល់គីតាប ពេលនោះ ស្តេចបេលសាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យដានីយ៉ែលភ្លាម ព្រមទាំងចេញរាជប្រកាសថា គាត់នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។ |
ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚
ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
បន្ទាប់មក ស្ដេចបានដំឡើងយសស័ក្ដិដានីយ៉ែល ព្រមទាំងបានប្រទានអំណោយដ៏វិសេសជាច្រើនដល់លោក ហើយតាំងលោកឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូនទាំងមូល និងជាអធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។
ប៉ុន្តែ យើងបានឮថា លោកអាចកាត់ស្រាយ ហើយដោះស្រាយបញ្ហាស្មុគស្មាញបាន។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើងបាន លោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។
ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។
ហើយឲ្យមានអធិបតីបីរូប គ្រប់គ្រងលើនាយកទាំងនោះ ដើម្បីឲ្យគេធ្វើរបាយការណ៍ជូនលោកទាំងបី ប្រយោជន៍មិនឲ្យខូចខាតផលប្រយោជន៍របស់ស្ដេច ឯដានីយ៉ែលក៏នៅក្នុងពួកអធិបតីនោះដែរ។