នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។
ដានីយ៉ែល 2:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះដានីយ៉ែលទូលសូមដល់ស្តេច ស្ដេចក៏តែងតាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឲ្យគ្រប់គ្រងលើកិច្ចការទាំងឡាយនៅអាណាខេត្តបាប៊ីឡូន ប៉ុន្ដែ ដានីយ៉ែលនៅបម្រើស្ដេចក្នុងរាជវាំងវិញ។ ព្រះគម្ពីរខ្មែរសាកល ដានីយ៉ែលទូលសុំដល់ស្ដេច នោះទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ លើការងារក្នុងខេត្តបាប៊ីឡូន រីឯដានីយ៉ែលវិញ គាត់នៅក្នុងរាជវាំងរបស់ស្ដេច៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលទូលអង្វរស្ដេច សូមទ្រង់ប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនលោកផ្ទាល់នៅបម្រើព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។ អាល់គីតាប ដានីយ៉ែលសូមស្តេចប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនគាត់ផ្ទាល់នៅបម្រើស្តេចក្នុងបរមរាជវាំង។ |
នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។
នៅគ្រានោះ កាលម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង មានមហាតលិករបស់ស្តេចពីរនាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងចំណោមពួកអ្នកយាមនៅមាត់ទ្វាររាជវាំង មានកំហឹងជាខ្លាំង ហើយរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។
ពួករាជបម្រើរបស់ស្តេចទាំងប៉ុន្មាន ដែលនៅត្រង់មាត់ទ្វាររាជវាំង សុទ្ធតែឱនចុះ ហើយគោរពដល់ហាម៉ាន ដ្បិតស្ដេចបានចេញរាជបញ្ជាដូច្នោះពីដំណើររបស់លោក តែម៉ាដេកាយមិនបានឱនចុះ ឬគោរពឡើយ។
កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
ពេលនោះ គេយកបានក្រុងយេរូសាឡិមហើយ មន្ត្រីរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្ដាល គឺមាននើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាបសារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រមទាំងមន្ត្រីឯទៀតទាំងប៉ុន្មានរបស់ស្តេចបាប៊ីឡូន។
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
បន្ទាប់មក ដានីយ៉ែលក៏វិលទៅផ្ទះវិញ ជម្រាបរឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
ហើយឲ្យមានអធិបតីបីរូប គ្រប់គ្រងលើនាយកទាំងនោះ ដើម្បីឲ្យគេធ្វើរបាយការណ៍ជូនលោកទាំងបី ប្រយោជន៍មិនឲ្យខូចខាតផលប្រយោជន៍របស់ស្ដេច ឯដានីយ៉ែលក៏នៅក្នុងពួកអធិបតីនោះដែរ។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។