Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 39:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ពួក​ចៅហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្តាល គឺ​មាន​នើកាល-សារេស៊ើរ​១ សាំកា-នេបូរ​១ សាសេគិម​១ រ៉ាប-សារីស​១ នើកាល-សារេស៊ើរ​១ ហើយ​រ៉ាប-ម៉ាក់​១ ព្រម​ទាំង​ពួក​ចៅហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ឯ​ទៀត​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នោះ មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង




យេរេមា 39:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ដែល​មក​ពី​ក្រុង​បាប៊ី‌ឡូន គេ​ធ្វើ​ព្រះ​ស៊ូកូថ-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ី‌ម៉ា


ដ្បិត​មើល៍ យើង​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំ‌វិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​អ្នក​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ខាង​ក្រៅ​កំផែង​យើង​នឹង​ប្រមូល​គេ​មក​នៅ​កណ្ដាល​ទី​ក្រុង​នេះ។


ហោរា​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​បំផ្លាញ​ដែរ គឺ​ទ្រង់ និង​ពួក​វង្សាក៏​បាន​រួច​ជីវិត​ដែរ។


ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រ៉ាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន


សេះ​យ៉ាង​សន្ធឹក​របស់​គេ នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម