រីឯកូនដំបូងរបស់សត្វលា នោះត្រូវយកកូនចៀមមួយមកលោះ តែបើមិនចង់លោះទេ ត្រូវបំបាក់កកូនលានោះទៅ។ អស់ទាំងកូនប្រុសច្បងរបស់អ្នក នោះអ្នកត្រូវតែលោះកុំខាន។ មិនត្រូវមកដោយដៃទទេនៅមុខយើងឡើយ។
ជនគណនា 3:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរយកពួកលេវីជាស្នងអស់ទាំងកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងហ្វូងសត្វរបស់គេដែរ ដ្បិតពួកលេវីជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកពួកលេវី ឲ្យស្នងអស់ទាំងកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល ហើយហ្វូងសត្វពួកលេវី ឲ្យស្នងហ្វូងសត្វរបស់គេដែរ ឯពួកលេវី នោះត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា អាល់គីតាប «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយហ្វូងសត្វរបស់ពួកលេវី ក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាអុលឡោះតាអាឡា។ |
រីឯកូនដំបូងរបស់សត្វលា នោះត្រូវយកកូនចៀមមួយមកលោះ តែបើមិនចង់លោះទេ ត្រូវបំបាក់កកូនលានោះទៅ។ អស់ទាំងកូនប្រុសច្បងរបស់អ្នក នោះអ្នកត្រូវតែលោះកុំខាន។ មិនត្រូវមកដោយដៃទទេនៅមុខយើងឡើយ។
ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នកហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងបាននៅជាមួយពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
មើល៍ យើងបានយកពួកលេវីជាបងប្អូនរបស់អ្នក ចេញពីចំណោមកូនចៅអ៊ីស្រាអែលប្រគល់ឲ្យអ្នក ដ្បិតគេបានថ្វាយដល់ព្រះយេហូវ៉ាហើយ ដើម្បីបម្រើការងារក្នុងត្រសាលជំនុំ។
«មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង
ដ្បិតយើងបានញែកគេទាំងស្រុងជារបស់យើង ពីចំណោមកូនចៅអ៊ីស្រាអែលហើយ យើងបានទទួលគេជារបស់យើង ជាស្នងអស់ទាំងកូនច្បងដែលកើតពីពោះម្តាយ គឺអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល។