ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
ជនគណនា 27:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងបានឈរនៅចំពោះមុខលោកម៉ូសេ សង្ឃអេលាសារ ពួកអ្នកដឹកនាំ និងក្រុមជំនុំទាំងអស់ នៅទ្វារចូលត្រសាលជំនុំ ហើយពួកនាងពោលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូលលើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជំរាបថា អាល់គីតាប ពួកនាងចូលមកជួបម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រអែលទាំងមូល នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពួកនាងពោលថា៖ |
ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
«ឪពុកយើងខ្ញុំបានស្លាប់នៅទីរហោស្ថាន គាត់មិនមែននៅក្នុងចំណោមពួកកូរេ ដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់គាត់ផ្ទាល់ ហើយគាត់គ្មានកូនប្រុសទេ។
ពួកមេលើវង្សានុវង្សនៃពូជអំបូរកូនចៅកាឡាដ ជាកូនរបស់ម៉ាគារ ដែលត្រូវជាកូនរបស់ម៉ាណាសេ ក្នុងពូជអំបូរកូនចៅយ៉ូសែប នាំគ្នាចូលមកជម្រាបនៅចំពោះមុខលោកម៉ូសេ និងពួកមេដឹកនាំ ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា៖
ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ