ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​លេវី នោះ​អញ​បាន​ឲ្យ​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​១​ភាគ​ក្នុង​១០ ទុក​ជា​មរដក​ដល់​គេ​ហើយ ដើម្បី​ឲ្យ​បាន​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​គេ​ធ្វើ គឺ​ជា​ក្រសួង​ការ​របស់​ត្រសាល​ជំនុំ

សូមមើលជំពូក

អាល់គីតាប

យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក



ជន‌គណនា 18:21
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។


លុះ​ដល់​រដូវ​ចម្រូត អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ក្នុង​ប្រាំ មក​ថ្វាយ​ផារ៉ោន ហើយ​បួន​ភាគ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ពូជសម្រាប់​សាប​ព្រោះ ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា និង​ជា​អាហារ​សម្រាប់​កូន​តូចៗរបស់​អ្នក​រាល់​គ្នា»។


លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។


រួច​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​តង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណា‌នា​ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទីពីរ។


ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។


ហើយ​ក៏​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង តង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ជូន​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ផល​ពី​ដីរបស់​យើង មក​ជូន​ពួក​លេវី ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ពួក​លេវីហើយ​ដែល​ប្រមូល​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​នៃ​ស្រែ​ចម្ការ​របស់​យើង។


សង្ឃ​មួយ​រូប ដែល​ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន នឹង​នៅ​ជា​មួយ​ពួក​លេវី នៅ​ពេល​ពួក​លេវី​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ហើយ​ពួក​លេវី​ត្រូវ​យក​មួយ​ភាគ​ក្នុងដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ទៅឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌ដំណាក់។


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជូន​ចំណែក​អាហារ​ដល់​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ជា​រៀង​រាល់​ថ្ងៃ ហើយ​គេ​ញែក​មួយ​ចំណែក​ជូន​ពួក​លេវី ហើយ​ពួក​លេវី​ក៏​ញែក​មួយ​ចំណែក ជូន​កូន​ចៅ​លោក​អើរ៉ុន​ដែរ។


ពេល​នោះ ពួក​យូដា​ទាំង​អស់ ក៏​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង។


លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។


ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​បាន​បង្គាប់​ដល់​អ្នក​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​បាន​នៅ​ជា‌មួយ​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


មើល៍ យើង​បាន​យក​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ឲ្យ​អ្នក ដ្បិត​គេ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដើម្បី​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ។


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។


ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ចំណែក​របស់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ច្បាំង សម្រាប់​ព្រះ‌យេហូវ៉ា គឺ​មួយ​ក្នុង​ប្រាំរយ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


គាត់​នឹង​មាន​ចំណែក​អាហារ​បរិ‌ភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក​ដែល​គាត់​លក់​បាន»។


រីឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បញ្ជា​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន គឺ​ពី​ពួក​បង‌ប្អូន​របស់​គេ ទោះ​បើ​អ្នក​ទាំង​នោះ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ដូច​គ្នា​ក៏​ដោយ។