មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
កូឡុស 1:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលនេះ ជាអាថ៌កំបាំងដែលត្រូវបានលាក់ទុកក្នុងអស់ទាំងជំនាន់ដ៏យូរលង់មកហើយ ប៉ុន្តែឥឡូវនេះ ត្រូវបានសម្ដែងដល់វិសុទ្ធជនរបស់ព្រះអង្គហើយ។ Khmer Christian Bible គឺជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុកតាំងពីអស់កល្បតរៀងមក ប៉ុន្ដែ ឥឡូវនេះ បានបង្ហាញឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ អាល់គីតាប នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលអុលឡោះបានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ទ្រង់បានបង្ហាញឲ្យប្រជាជនដ៏បរិសុទ្ធរបស់ទ្រង់ស្គាល់។ |
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
គេឆ្លើយតបថា "ព្រោះគ្មានអ្នកណាជួលយើងខ្ញុំ"។ លោកនិយាយទៅគេថា "ចូរអ្នករាល់គ្នាទៅធ្វើចម្ការដែរទៅ [អ្នកនឹងទទួលបានប្រាក់ឈ្នួលតាមត្រឹមត្រូវ]"
ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ
ព្រះអង្គមានព្រះបន្ទូលថា៖ «សម្រាប់អ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អាថ៌កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ តែចំពោះអ្នកដទៃ គឺជារឿងប្រៀបធៀបវិញ ដើម្បី "កាលណាគេមើល តែមិនឃើញ ហើយកាលណាគេស្ដាប់ តែមិនយល់" »។
គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់
ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង
តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។