Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​ឆ្លើយ​តប​ថា "ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ"។ លោក​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ [អ្នក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ត្រឹម‌ត្រូវ]"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 “ពួកគេ​ឆ្លើយថា​: ‘ពីព្រោះ​គ្មានអ្នកណា​ជួល​ពួកខ្ញុំ’។ “លោក​ក៏​និយាយថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម‌ត្រូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


«ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ពី​ព្រលឹម ទៅ​រក​ជួល​កម្មករ​មក​ធ្វើ​ការ ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន។


លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច លោក​ចេញ​ទៅ​ឃើញ​នៅ​មាន​មនុស្ស​ខ្លះ​ទៀត​កំពុង​ឈរ ហើយ​លោក​ក៏​សួរ​គេ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច​ដូច្នេះ?"


លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​នោះ​ប្រាប់​មេការ​របស់​លោក​ថា "ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ចាប់​ផ្ដើម​ពី​អ្នក​ក្រោយ​បង្អស់ រហូត​ដល់​អ្នក​មុន​បង្អស់"។


យើង​ត្រូវ​តែ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ។


«តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។


រីឯ​ព្រះ​ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ និង​សេចក្ដី​ប្រកាស​អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​ការ​បើក​សម្ដែង​អំពី​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ នោះ​នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី។


ជា​សេចក្តី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប គ្រប់​ជំនាន់​តរៀង​មក តែ​ឥឡូវ​នេះ បាន​បើក​សម្ដែង​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់។


ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​អយុត្តិធម៌ ហើយ​ភ្លេច​កិច្ច‌ការ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សម្ដែង​ចំពោះ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​បាន​បម្រើ​ពួក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ទៀត​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម