ហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖
២ សាំយូអែល 15:2 - អាល់គីតាប សម្តេចតែងតែក្រោកឡើងពីព្រលឹម ទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅជួបស្តេច សូមស្តេចរកយុត្តិធម៌ឲ្យ សម្តេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ខ្ញុំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រអែល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជំរះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបំរើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល |
ហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖
ទតក៏ក្រោកឡើង ចេញមកនៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្តេចនៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ ក៏នាំគ្នាមកជួប។ ពលទាហានអ៊ីស្រអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។
អស់លោកអះលីជំអះជម្រាបវិញថា៖ «ប្រសិនបើស្តេចមានចិត្តសប្បុរសចំពោះប្រជាជននេះ ប្រសិនបើស្តេចសន្តោសមេត្តាដល់ពួកគេ ហើយមានប្រសាសន៍ទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើស្តេចរហូតតទៅ»។
ឃាតកក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។
ឪពុកក្មេករបស់ម៉ូសាឃើញការទាំងអស់ ដែលម៉ូសាធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្តីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។
នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ហ៊ូកុំ និងក្រិត្យវិន័យរបស់អុលឡោះ»។
អ្នកទាំងនោះកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកម៉ូសា រីឯកិច្ចការតូចតាច ពួកគេកាត់ក្តីខ្លួនឯង។
អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ
ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាតែងតាំងជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។
«ចំពោះឃាតកម្ម ការប្តឹងផ្តល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្តី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើស។
លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូស ប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។