ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។
២ របាក្សត្រ 9:16 - អាល់គីតាប ខែលតូចៗពីមាស ចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយស្តេចយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ផែមាសធ្វើខែលតូចបីរយ ខែលមួយៗមានមាសបីរយតម្លឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយព្រះរាជាយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗមានមាស៣០០ដំឡឹង រួចដំកល់ទុកក្នុងដំណាក់ល្បាណូន |
ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។
ដំបូងបង្អស់ ស៊ូឡៃម៉ានសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្តោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។
ស្តេចស៊ូឡៃម៉ានឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗ មានទម្ងន់ប្រាំមួយគីឡូក្រាម