រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ: អំបូរកេហាត់ជាកូនចៅរបស់ណាពីហារូន ទទួលចំណែកមុនគេដោយការចាប់ឆ្នោត។
២ របាក្សត្រ 31:19 - អាល់គីតាប ចំណែកឯអ៊ីមុាំជាពូជពង្សរបស់ហារូន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមអ៊ីមុាំ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចំណែកពួកកូនចៅលោកអើរ៉ុន ជាពួកសង្ឃដែលនៅចម្ការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសម្រាប់ចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯបូជាចារ្យ ជាពូជពង្សរបស់លោកអើរ៉ុន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចំការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសំរាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ នឹងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។ |
រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ: អំបូរកេហាត់ជាកូនចៅរបស់ណាពីហារូន ទទួលចំណែកមុនគេដោយការចាប់ឆ្នោត។
ក្នុងទឹកដីនៃកុលសម្ព័ន្ធពុនយ៉ាម៉ីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
គេបានចាត់តាំងទាហានមួយចំនួនតាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួននៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មកទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
ចំណែកក្រុងរបស់ពួកលេវីវិញ។ ពួកលេវីអាចលោះយកផ្ទះដែលគេមាននៅក្នុងក្រុងទាំងនោះ នៅពេលណាក៏បាន។
រីឯស្រែចម្ការដែលស្ថិតនៅជុំវិញក្រុងរបស់ពួកលេវីមិនអាចលក់បានទេ ព្រោះជាកម្មសិទ្ធិរបស់ពួកគេ រហូតទៅ»។