ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
២ ពង្សាវតារក្សត្រ 13:2 - អាល់គីតាប ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្តេចមិនងាកចេញពីផ្លូវនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនបានងាកចេញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ |
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចអហាស៊ីយ៉ា ស្តេចស្រុកយូដា ស្តេចយ៉ូអាហាសជាបុត្ររបស់ស្តេចយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារីស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយពុំបានងាកចេញពីអំពើបាបដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះទេ គឺស្តេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ស្តេចយេរ៉ូបោមនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ា ក៏មាននៅក្នុងក្រុងសាម៉ារីដែរ។
ប៉ុន្តែ ស្តេចមិនបានលះបង់អំពើបាបចោលទេ គឺស្តេចប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ។