ស្តេចអាប់សាឡុម និងអះលីជំអះអ៊ីស្រអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
១ សាំយូអែល 20:7 - អាល់គីតាប ប្រសិនបើស្តេចមានប្រសាសន៍ថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្តេចខឹង នោះបងនឹងដឹងច្បាស់ថា ស្តេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើស្ដេចមានរាជឱង្ការយ៉ាងនេះថា "អើ" ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើស្ដេចខ្ញាល់វិញ នោះត្រូវដឹងថា ស្ដេចមានបំណងនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទ្រង់មានបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ |
ស្តេចអាប់សាឡុម និងអះលីជំអះអ៊ីស្រអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
ស្តេចខឹងយ៉ាងខ្លាំង ស្ដេចចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ គាត់នៅទីនោះ សូមអង្វរមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតគាត់ឃើញយ៉ាងច្បាស់ថា ស្តេចសម្រេចធ្វើទោសគាត់ហើយ។
ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយ ឲ្យទៅ។
ស្តេចសូលក៏គប់លំពែងតម្រង់ទៅសម្តេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្តេចយ៉ូណាថានជ្រាបថា ឪពុកពិតជាបានសម្រេចចិត្តសម្លាប់ទត។
សម្តេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា ឪពុករបស់ខ្ញុំសម្រេចចិត្តធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។
ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់ចៅហ្វាយ និងក្រុមគ្រួសារទាំងមូលមិនខាន។ ចៅហ្វាយយើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយគាត់បានទេ»។