ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:3 - អាល់គីតាប

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ​អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សម្រាប់​ឈ្មោះ​យើង​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចម្បាំង​មក ហើយ​បាន​កម្ចាយ​ឈាម​ផង"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​មក​យើង​ថា ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចំបាំង​មក ហើយ​បាន​កំចាយ​ឈាម​ផង

សូមមើលជំពូក



១ របា‌ក្សត្រ 28:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

«ស្តេច​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ស្តេច​ទត​ជា​បិតា​របស់​ខ្ញុំ ពុំ​អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​បាន​ទេ រហូត​ទាល់​តែអុលឡោះ‌តាអាឡា​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​ជើង​របស់​គាត់។


«ចូរ​ទៅ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ឪពុក​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។