មានគេនាំដំណឹងទៅជម្រាបស្តេចស៊ូឡៃម៉ានថា លោកយ៉ូអាប់រត់គេចខ្លួនទៅជំរំរបស់អុលឡោះតាអាឡា ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ស្តេចស៊ូឡៃម៉ានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយបញ្ជាថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
១ ពង្សាវតារក្សត្រ 2:30 - អាល់គីតាប លោកបេណាយ៉ាទៅដល់ជំរំរបស់អុលឡោះតាអាឡា ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្តេចវិញ ហើយជម្រាបស្តេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេណាយ៉ាក៏ទៅត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា៖ «ស្តេចបង្គាប់ឲ្យចេញមក» តែលោកប្រកែកថា៖ «ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ» ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចតាមពាក្យដែលយ៉ូអាប់ប្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ |
មានគេនាំដំណឹងទៅជម្រាបស្តេចស៊ូឡៃម៉ានថា លោកយ៉ូអាប់រត់គេចខ្លួនទៅជំរំរបស់អុលឡោះតាអាឡា ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ស្តេចស៊ូឡៃម៉ានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយបញ្ជាថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះគាត់ធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។
លោកបេណាយ៉ាជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយនាក់។ គាត់បានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺគាត់ហើយដែលបានវាយពួកក្លាហានពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។