Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 បេណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ាប្រាប់​យ៉ូអាប់​ថា ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ចេញ​មក តែ​លោក​ប្រកែក​ថា ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ ដូច្នេះ បេណាយ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ថា យ៉ូអាប់​បាន​ឆ្លើយ​មក​ទូលបង្គំ​យ៉ាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 បេ‌ណា‌យ៉ា​ក៏​ទៅ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​យ៉ូអាប់​ថា៖ «ស្តេច​បង្គាប់​ឲ្យ​ចេញ​មក» តែ​លោក​ប្រកែក​ថា៖ «ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ» ដូច្នេះ បេ‌ណា‌យ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​តាម​ពាក្យ​ដែល​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​បេណា‌យ៉ា​ទៅ​ដល់​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្ដេច​វិញ ហើយ​ទូល​ស្ដេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 លោក​បេណា‌យ៉ា​ទៅ​ដល់​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ស្តេច​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្តេច​វិញ ហើយ​ជម្រាប​ស្តេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:30
3 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​មក​ក្រាប​ទូល​ស្តេច​សាឡូម៉ូន​ថា យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាសនា នោះ​សាឡូម៉ូន​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ដោយ​បន្ទូល​ថា ចូរ​ទៅ​ប្រហារ​ជីវិត​វា​ទៅ


ស្តេច​មាន​បន្ទូល​តប​ថា ចូរ​ធ្វើ​តាម​ពាក្យ​វា​ចុះ ចូរ​សំឡាប់​វា ហើយ​កប់​វា​ទៅ ដើម្បី​នឹង​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កំចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង ហើយ​ពី​ជំនួរ​វង្ស នៃ​ព្រះវរ‌បិតា​យើង​ទៅ


ឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ដែល​ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាប‌សៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល ជា​សាសន៍​ម៉ូអាប់ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១ នៅ​ថ្ងៃ​មាន​ហិមៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម