ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:13 - អាល់គីតាប

ថ្ងៃ​មួយ​សម្តេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​ហាគីត ទៅ​ជួប​នាង​បាត‌សេ‌បា​ជា​ម្តាយ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ នាង​បាត‌សេ‌បា​សួរ​សម្តេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្តេច​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្តេច​តប​ថា៖ «ខ្ញុំ​មក​ដោយ​បំណង​ល្អ​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អ័ដូ‌នីយ៉ា​ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេ‌បា ជា​មាតា​សាឡូម៉ូន ព្រះ‌នាង​សួរ​ថា៖ «តើ​ទ្រង់​មក​នេះ​ដោយ​មេត្រី​ឬ?» ទ្រង់​ទូល​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត យាង​ទៅ​ជួប​នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ នាង​បាត‌សេ‌បា​សួរ​សម្ដេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្ដេច​យាង​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្ដេច​តប​ថា៖ «ទូលបង្គំ​មក ដោយ​បំណង​ល្អ​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ទី​បួន នាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត កូន​ទី​ប្រាំ នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល


ពេល​នោះ​ណាពី​ណាថាន ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​ម្តាយ​របស់​សម្តេច​ស៊ូឡៃ‌ម៉ានថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្តេច​អដូ‌នី‌យ៉ា​ជា​កូន​របស់​នាង​ហាគីត​បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ប៉ុន្តែ ស្តេច​ទត​ជា​អម្ចាស់​មិន​បាន​ជ្រាប​ទេ។


សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន»។ នាង​តប​ថា៖ «សូម​និយាយ​មក​ចុះ»។