នៅថ្ងៃនោះ អុលឡោះតាអាឡានឹងជ្រើសតាំងស្តេចមួយទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រអែល ស្តេចថ្មីនោះនឹងប្រហារពូជពង្សរបស់ស្តេចយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
មួយទៀត ព្រះយេហូវ៉ានឹងតាំងឲ្យមានស្តេចមួយទៀត ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ។
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ
អុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចបាសា ព្រមទាំងរាជវង្សតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់បំណងអុលឡោះតាអាឡា ដែលបណ្តាលឲ្យទ្រង់ខឹង។ ស្តេចបាសាបានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ស្តេចយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ស្តេចយេរ៉ូបោម។
រីឯមនុស្សពាលវិញ អុលឡោះនឹងកាត់កាល់ពួកគេចេញពីស្រុក ហើយទ្រង់ក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតអុលឡោះដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ