យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “អុលឡោះជាម្ចាស់នៃខ្ញុំ!”។
១ ធីម៉ូថេ 1:13 - អាល់គីតាប ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏គាត់មានចិត្តមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។ ព្រះគម្ពីរខ្មែរសាកល ទោះបីពីមុន ខ្ញុំជាមនុស្សប្រមាថព្រះ ជាអ្នកបៀតបៀន និងជាមនុស្សព្រហើនក៏ដោយ ក៏ខ្ញុំបានទទួលសេចក្ដីមេត្តា ពីព្រោះខ្ញុំបានប្រព្រឹត្តដោយភាពមិនយល់ ក្នុងភាពឥតជំនឿ Khmer Christian Bible ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ |
យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “អុលឡោះជាម្ចាស់នៃខ្ញុំ!”។
ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាបដោយចេតនា បានសេចក្តីថាគេប្រមាថអុលឡោះតាអាឡា។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
អ្នកបម្រើណាស្គាល់ចិត្ដម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្ដម្ចាស់ អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។
អ៊ីសាទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! សូមទ្រង់អត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា។
ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង
បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។
រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
នៅពេលនោះ លោកសូលគិតតែពីគំរាម កំហែង និងសម្លាប់សិស្សរបស់អ៊ីសាជាអម្ចាស់ជានិច្ច។ គាត់ទៅជួបមូស្ទី
លោកអាណាណាសឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្របរិសុទ្ធរបស់អ្នកនៅក្រុងយេរូសាឡឹមខ្លាំងណាស់
លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។
ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះ។
រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះយ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំអះនេះទៀតផង។
បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំអះទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមហ៊ូកុំនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។
អុលឡោះមេត្ដាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យអាល់ម៉ាហ្សៀសអ៊ីសាសំដែងចិត្តអត់ធ្មត់គ្រប់ជំពូក ដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើគាត់ ហើយទទួលជីវិតអស់កល្បជានិច្ច។
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
ពីដើមបងប្អូនមិនមែនជាប្រជារាស្ដ្ររបស់អុលឡោះទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ដ្ររបស់ទ្រង់ហើយ ពីដើម បងប្អូនពុំបានទទួលចិត្តមេត្ដាករុណាទេ តែឥឡូវនេះបងប្អូនបានទទួលចិត្តមេត្ដាករុណាហើយ។