ស្តេចទតបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ដំណាក់របស់អុលឡោះតាអាឡា ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។
អេសេគាល 44:24 - អាល់គីតាប ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមហ៊ូកុំរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមហ៊ូកុំ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរឿងទាស់ទែងគ្នា ត្រូវឲ្យគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្ដី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម នឹងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ |
ស្តេចទតបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ដំណាក់របស់អុលឡោះតាអាឡា ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។
លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរីម និងធូមីមជាមុនសិន។
សូមប្រទានឲ្យខ្ញុំមានប្រាជ្ញា ដើម្បីរក្សាហ៊ូកុំរបស់ទ្រង់ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
ចូរចាត់ទុកថ្ងៃឈប់សម្រាករបស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃឈប់សម្រាកនេះជាទីសំគាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំលឹកឲ្យដឹងថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
ពេលប្រជាជននាំគ្នាមកថ្វាយបង្គំអុលឡោះតាអាឡាក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។
អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា ហើយឈរនៅចំពោះមុខអ៊ីមុាំ និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។
ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។
ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងដំណាក់របស់អុលឡោះ គឺក្នុងក្រុមជំអះរបស់ទ្រង់ដ៏នៅអស់កល្ប។ ក្រុមជំអះនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។