ដូច្នេះ ទ្រង់ក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន
អេសេគាល 44:12 - អាល់គីតាប ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះគេបានធ្វើការងារនៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានលើកដៃទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន |
ដូច្នេះ ទ្រង់ក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន
ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
ក្នុងគ្រាដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះ ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។
ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាអ៊ីមុាំបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។
ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាអ៊ីមុាំ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រអែលវង្វេងឆ្ងាយពីយើងអ៊ីមុាំទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាអ៊ីមុាំបម្រើយើងទៀតដែរ។ ដោយអ្នកបានបំភ្លេចហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
អ៊ីមុាំក៏ដូចជាប្រជាជនដែរ យើងនឹងដាក់ទោសពួកគេ តាមអំពើដែលខ្លួនប្រព្រឹត្ត គឺពួកគេប្រព្រឹត្តយ៉ាងណា យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
អ៊ីមុាំអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។