ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
អេសេគាល 40:46 - អាល់គីតាប រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើអុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបន្ទប់មួយដែលបែរមុខទៅទិសខាងជើង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបន្ទប់១ដែលបើកទៅខាងជើង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយទ្រង់ |
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
គាត់បាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកអ៊ីមុាំចូលទៅថ្វាយបង្គំអុលឡោះតាអាឡា ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ ជំនូនផ្សេងៗ សត្វសម្រាប់ធ្វើជាគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
ចូរប្រគល់គោបាមួយឲ្យពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើគូរបានរំដោះបាប -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកអ៊ីមុាំ ដែលបម្រើអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។ ពួកអ៊ីមុាំនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។
ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាអ៊ីមុាំ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រអែលវង្វេងឆ្ងាយពីយើងអ៊ីមុាំទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។
«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើហ៊ូកុំអុលឡោះតាអាឡា គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន
បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនអ៊ីមុាំសម្រាប់ជូនអុលឡោះតាអាឡាដោយគិតតាមតម្លៃគូរបានលោះបាប។
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រអែល ថាក្រៅពីពូជពង្សរបស់ហារូន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាបានទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោស ដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មក តាមរយៈម៉ូសា។
គាត់និយាយទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក អុលឡោះតាអាឡានឹងបង្ហាញឲ្យឃើញថានរណាជាអ្នកបម្រើរបស់ទ្រង់ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតទ្រង់ ហើយជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យចូលទៅជិតទ្រង់។
អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះជនជាតិអ៊ីស្រអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។
កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា បងប្អូនបានមកនៅជិតដោយសារឈាមរបស់អាល់ម៉ាហ្សៀស។