ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
អេភេសូរ 5:20 - អាល់គីតាប ត្រូវអរគុណអុលឡោះ ជាបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ ព្រះគម្ពីរខ្មែរសាកល ចូរអរព្រះគុណជានិច្ចដល់ព្រះដែលជាព្រះបិតា អំពីគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ហើយអរព្រះគុណព្រះជាម្ចាស់ជាព្រះវរបិតាជានិច្ចសម្រាប់គ្រប់ការទាំងអស់ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ |
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។
ជាបឋមខ្ញុំសូមអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។
ខ្ញុំតែងតែអរគុណអុលឡោះជានិច្ច ព្រោះទ្រង់បានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ អាល់ម៉ាហ្សៀសនឹងប្រគល់នគរជូនអុលឡោះជាបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។
ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរគុណអុលឡោះ។
ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរគុណអុលឡោះអំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឲ្យយើងមានអំណររីករាយ នៅចំពោះអុលឡោះជាម្ចាស់របស់យើង។
ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
ចូរយើងជូនជំនូន សម្រាប់លើកតម្កើងអុលឡោះជានិច្ច តាមរយៈអ៊ីសា គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសនាមគាត់។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!