ដូច្នេះ សូមចៅហ្វាយមេត្តាអនុញ្ញាតឲ្យខ្ញុំធ្វើជាទាសកររបស់ចៅហ្វាយនៅទីនេះជំនួសប្អូន។ សូមចៅហ្វាយអនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។
លោកុប្បត្តិ 44:34 - អាល់គីតាប ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំមិនចង់ឃើញឪពុកខ្ញុំមានទុក្ខវេទនាឡើយ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើខ្ញុំនឹងឡើងទៅឯឪពុករបស់ខ្ញុំដូចម្ដេចកើត ប្រសិនបើក្មេងប្រុសនេះមិននៅជាមួយខ្ញុំ? ក្រែងលោខ្ញុំឃើញការអាក្រក់ដែលនឹងកើតឡើងដល់ឪពុករបស់ខ្ញុំ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។ |
ដូច្នេះ សូមចៅហ្វាយមេត្តាអនុញ្ញាតឲ្យខ្ញុំធ្វើជាទាសកររបស់ចៅហ្វាយនៅទីនេះជំនួសប្អូន។ សូមចៅហ្វាយអនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។
ដោយយូសុះពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញគាត់ គាត់ក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលយូសុះបង្ហាញឲ្យបងៗស្គាល់គាត់នោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។
យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួកអ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។
ខ្ញុំពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំបែបនេះបានទេ។ ពិតមែនហើយ ខ្ញុំពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំបានឡើយ!»។
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ម៉ូសារៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រអែល។ គាត់ក៏រៀបរាប់អំពីការដែលអុលឡោះតាអាឡា បានជួយប្រជាជនអ៊ីស្រអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។