ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។
លោកុប្បត្តិ 40:1 - អាល់គីតាប ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីរនាក់បានប្រព្រឹត្តខុសចំពោះស្តេចអេស៊ីប ជាចៅហ្វាយរបស់ខ្លួន។ ម្នាក់ជាមហាតលឹកដែលមាននាទីជូនស្រា និងម្នាក់ទៀតមាននាទីជូននំបុ័ង។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីការទាំងនេះ មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីប បានប្រព្រឹត្តខុសទាស់នឹងចៅហ្វាយរបស់ខ្លួនជាស្ដេចអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍នោះមក មានអ្នកថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំរបស់ស្ដេច បានធ្វើឲ្យស្ដេចស្រុកអេស៊ីព្ទ ជាម្ចាស់របស់ខ្លួនអាក់អន់ព្រះហឫទ័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ នឹងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ |
ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។
បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
មហាតលឹកដែលមាននាទីជូននំបុ័ង ឃើញយូសុះកាត់សប្តិឲ្យមហាតលឹកម្នាក់ទៀតល្អ គួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់យូសុះថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។
ស្តេចហ្វៀរ៉អ៊ូនមានចិត្តខឹងនឹងមហាតលឹកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងនោះ ជាខ្លាំង។
មានយប់មួយ អ្នកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
ពេលនោះ មហាតលឹកដែលមាននាទីជូនស្រា ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ថ្ងៃនេះ ខ្ញុំសូមសារភាពកំហុសមួយ។
អុលឡោះតាអាឡា អើយសូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងពាក្យទូរអាអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចនាមរបស់ទ្រង់។ សូមប្រទានឲ្យខ្ញុំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យរាជាសន្ដោសមេត្តាដល់ខ្ញុំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ស្តេចអធិរាជ។
នៅយប់នោះ ស្តេចដេកមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានជូនស្ដេច។