ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
លោកុប្បត្តិ 36:13 - អាល់គីតាប កូនចៅរបស់រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់បាសម៉ាត ភរិយារបស់អេសាវ។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់រេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះជាកូនចៅរេហួល គឺណាហាត់ សេរ៉ាស សាំម៉ា នឹងមីសសា នោះសុទ្ធតែជាកូនចៅរបស់បាសម៉ាត ប្រពន្ធអេសាវដែរ |
ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
អេលីផាស ជាកូនរបស់អេសាវ មានប្រពន្ធចុង ឈ្មោះ ធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់អដា ភរិយារបស់អេសាវ។
កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។