បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកឲ្យយ៉ាកកូបជាកូនកាន់។
លោកុប្បត្តិ 27:18 - អាល់គីតាប យ៉ាកកូបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ អ៊ីសាហាក់ឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចូលទៅឯឪពុកជំរាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង |
បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកឲ្យយ៉ាកកូបជាកូនកាន់។
យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។
អ៊ីសាហាក់ជាឪពុកសួរថា៖ «នរណាហ្នឹង?» អេសាវតបថា៖ «ខ្ញុំ អេសាវជាកូនច្បងរបស់លោកឪពុក»។
អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។
ប្រសិនបើអ្នកស្រែកអង្វរ អុលឡោះតាអាឡានឹងស្តាប់អ្នក។ បើអ្នកស្រែកហៅទ្រង់ នោះទ្រង់នឹងមានបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ