អ៊ីមុាំនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មកគេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
លេវីវិន័យ 8:19 - អាល់គីតាប ម៉ូសាអារកចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា |
អ៊ីមុាំនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មកគេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
គេត្រូវអារកសត្វនៅចំពោះអុលឡោះតាអាឡា ប៉ែកខាងជើងអាសនៈ។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
គាត់នាំចៀមឈ្មោលសម្រាប់ធ្វើគូរបានដុតចូលមក ហើយហារូន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។
បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។