Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 8:18 - អាល់គីតាប

18 គាត់​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​គូរបាន​ដុត​ចូល​មក ហើយ​ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​ក៏​នាំ​យក​ចៀម​ឈ្មោល​ដែល​សម្រាប់​ជា​តង្វាយ​ដុត​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លោក​ក៏​នាំ​យក​ចៀម​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​ដុត​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 8:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​លោក​អះលី‌ជំអះ​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​អះលី‌ជំអះ​មួយ​នាក់​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។


ម៉ូសា​អារ​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


«ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក​បំពាក់​អ៊ីមុាំ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ


គាត់​ធ្វើ​គូរបាន​ដុត តាម​ហ៊ូកុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម