ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 16:11 - អាល់គីតាប

ហារូន​ត្រូវ​ធ្វើ​គោ​បា​ជា​គូរបាន​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសា​របស់​គាត់។ គាត់​ត្រូវ​អារ​ក​គោ​បា​នោះ​សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន

សូមមើលជំពូក



លេវី‌វិន័យ 16:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហារូន​ចូល​ទៅ​ក្នុង​ទី​សក្ការៈ ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​បំផុត​ជម្រះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។


ហារូន​ត្រូវ​ធ្វើ​គោ​ឈ្មោល​របស់​គាត់ ជា​គូរបាន​រំដោះ​បាប​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ​ធ្វើ​គូរបាន​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​ធ្វើ​គូរបាន​ដុត ដើម្បី​សូម​ទ្រង់​លើក​លែង​ទោស​បង និង​ប្រជា‌ជន​ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ជូន​ជំនូន​របស់​ប្រជា‌ជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា»។


អ៊ីសា​មិន​ត្រូវ​ការ​ធ្វើ​គូរបាន​រៀង​រាល់​ថ្ងៃ ដូច​មូស្ទី​ឯ​ទៀតៗ​ធ្វើ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​គាត់​បាន​ប្រគល់​រូប‌កាយ​គាត់​ផ្ទាល់​ជា​គូរបាន ម្ដង​ជា​សូរេច។


រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។