នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
លូកា 23:41 - អាល់គីតាប គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯគាត់វិញ មិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងកំពុងទទួលយ៉ាងត្រឹមត្រូវមែន សមនឹងអ្វីដែលយើងបានធ្វើ ប៉ុន្តែម្នាក់នេះមិនបានធ្វើអាក្រក់អ្វីឡើយ”។ Khmer Christian Bible សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ |
នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ទ្រង់ពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺទ្រង់បានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។
បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គីតាបហ៊ូកុំរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
ខ្ញុំទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ហើយសារភាពចំពោះទ្រង់ដូចតទៅ: “អុលឡោះតាអាឡាអើយ! ទ្រង់ជាម្ចាស់ដ៏ឧត្ដមគួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រីរបស់ទ្រង់ ហើយមានចិត្តមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់!
នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមអ៊ីសា បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «គាត់នេះ ពិតជាបុត្រារបស់អុលឡោះមែន!»។
ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចអុលឡោះទេឬ? ឯងត្រូវគេកាត់ទោសដូចគាត់ដែរ។
បន្ទាប់មក គាត់សុំអ៊ីសាថា៖ «ឱអ៊ីសាអើយ! ពេលលោកម្ចាស់មកគ្រងរាជ្យ សូមកុំភ្លេចខ្ញុំ»។
យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អបរិសុទ្ធសុចរិតឥតកំហុស យើងមានទាំងបងប្អូន ទាំងអុលឡោះជាសាក្សីស្រាប់។
ដូច្នេះ សូមបងប្អូនគោរពចុះចូលអុលឡោះ ហើយប្រឆាំងនឹងអ៊ីព្លេស នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។