លូកា 2:50 - អាល់គីតាប ប៉ុន្តែ ឪពុកម្តាយពុំបានយល់អត្ថន័យនៃពាក្យរបស់អ៊ីសាឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់មិនយល់ពាក្យដែលព្រះអង្គមានបន្ទូលនឹងពួកគាត់ឡើយ។ Khmer Christian Bible ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូលទៅពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ |
ពួកសាវ័កពុំបានយល់ពាក្យនោះទេ ហើយក៏មិនដឹងថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។
ពួកសិស្សពុំបានយល់ពាក្យនេះទេ ព្រោះអុលឡោះមិនទាន់សំដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានសួរអ៊ីសាអំពីរឿងនេះឡើយ។