ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។
លូកា 16:30 - អាល់គីតាប អ្នកមានតបទៅអ៊ីព្រហ៊ីមថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត”។ ព្រះគម្ពីរខ្មែរសាកល “សេដ្ឋីនោះក៏និយាយថា: ‘ទេ លោកឪពុកអ័ប្រាហាំអើយ! បើសិនមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅជួបពួកគេ ពួកគេមុខជាកែប្រែចិត្តមិនខាន’។ Khmer Christian Bible គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ប្រកែកថា "ទេ លោកឪពុកអ័ប្រាហាំអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅប្រាប់គេវិញ នោះគេនឹងប្រែចិត្តជាមិនខាន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ប្រកែកថា ទេ លោកអ័ប្រាហាំ ឪពុកអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន |
ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។
ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។
គាត់ស្រែកអង្វរអ៊ីព្រហ៊ីមថា “លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។
ប៉ុន្តែ អ៊ីព្រហ៊ីមឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ណាពីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមដែរ។
ចូរប្រព្រឹត្ដអំពើល្អដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួនថា មានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អុលឡោះក៏អាចធ្វើឲ្យថ្មទាំងនេះ ទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។