អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
រ៉ូម 5:21 - អាល់គីតាប បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕ Khmer Christian Bible ដូចដែលបាបបានសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណា នោះព្រះគុណក៏សោយរាជ្យដោយសារសេចក្ដីសុចរិតដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចដែលបាបបានសោយរាជ្យលើសេចក្ដីស្លាប់យ៉ាងណា នោះព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត ដែលនាំឲ្យមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះគុណក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្ដីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ។ |
អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។
អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។
តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗគ្នា ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។
ក៏ប៉ុន្ដែ តាំងពីសម័យអាដាម មកទល់នឹងសម័យម៉ូសា មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្ដបទល្មើស ដូចអាដាម ជានិមិត្ដរូបនៃអាល់ម៉ាហ្សៀសដែលត្រូវមកនោះក៏ដោយ។
ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្ដខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលក្តីមេត្តាករុណា និងអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញ តាមរយៈមនុស្សតែម្នាក់ គឺអ៊ីសាអាល់ម៉ាហ្សៀស គេនឹងបានសោយរាជ្យក្នុងជីវិត នឹងរឹតតែប្រសើរថែមទៀត។
ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំទេ គឺស្ថិតនៅក្រោមក្តីមេត្តាករុណារបស់អុលឡោះវិញ។
បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។
ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
ប្រសិនបើអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏រសអុលឡោះនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីអុលឡោះប្រោសបងប្អូនឲ្យបានសុចរិត។
អុលឡោះបានសំដែងឲ្យយើងស្គាល់គុណរបស់ទ្រង់ ជាគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
រីឯបន្ទូលដែលទ្រង់បានសន្យាជាមួយយើងនោះ គឺទ្រង់ប្រទានជីវិតអស់កល្បជានិច្ចមកយើង។