អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
យ៉ូហាន 1:39 - អាល់គីតាប អ៊ីសាឆ្លើយទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលអ៊ីសាស្នាក់នៅ ហើយគេក៏នៅជាមួយអ៊ីសានៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ចូរមក នោះអ្នកនឹងឃើញ”។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ រួចនៅជាមួយព្រះអង្គក្នុងថ្ងៃនោះ។ ពេលនោះ ប្រមាណជាម៉ោងបួនរសៀល។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ |
អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
គេឃាត់អ៊ីសាថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» អ៊ីសាក៏ចូលទៅស្នាក់នៅជាមួយគេ។
អ៊ីសាងាកមកក្រោយ ឃើញអ្នកទាំងពីរដើរតាម គាត់ក៏សួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេជម្រាបអ៊ីសាថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី”នេះប្រែថា“តួន”) តើលោកនៅកន្លែងណា?»។
ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់យ៉ះយ៉ា ហើយតាមអ៊ីសាទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។
ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅជួបអ៊ីសា គេទូរអាសូមអ៊ីសានៅជាមួយគេ អ៊ីសាយល់ព្រមនៅទីនោះពីរថ្ងៃ។
អស់អ្នកដែលអុលឡោះជាបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត
មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។