យ៉ូស្វេ 8:15 - អាល់គីតាប យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ គេធ្វើដូចជាចាញ់នៅមុខពួកគេ ហើយរត់តម្រង់ទៅទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូស្វេនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេធ្វើដូចជាចាញ់នៅមុខអ្នកទាំងនោះ ក៏នាំគ្នារត់ទៅតាមផ្លូវទីរហោស្ថានទៅ |
ទឹកដីដែលជាចំណែករបស់កូនចៅយូសុះ លាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្តូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូ ទៅភ្នំបេតអែល។
ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្តើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។
ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់យ៉ូស្វេ ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។
ពេលនោះ កូនចៅពុនយ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលដែលជនជាតិអ៊ីស្រអែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរាគមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំវិញក្រុងគីបៀរ។
ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្តាល។