អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
យ៉ូស្វេ 14:14 - អាល់គីតាប ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះគាត់បានប្រព្រឹត្តតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយស្មោះអស់ពីចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមត៌ករបស់លោកកាលែប ជាកូនលោកយេភូនេ ដែលជាពួកកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះលោកបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យ៉ាងស្មោះអស់ពីចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះលោកបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយស្មោះអស់ពីចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមរដករបស់កាលែប ជាកូនយេភូនេ ដែលជាពួកកេណាស ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ជំពូក |
អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
លោកម៉ាលគាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ាស លោកសេរ៉ាសជាកូនរបស់លោកអដាយ៉ា
ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
យ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ យ៉ូស្វេយកទឹកដីនោះ មកចែកឲ្យជនជាតិអ៊ីស្រអែលទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណគ្មានសង្គ្រាមទៀតឡើយ។
យ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនគាត់ ទុកជាមត៌ក។
កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គារយ៉ាត-អើបា។ លោកអើបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។ ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។