យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។
យ៉ូស្វេ 10:22 - អាល់គីតាប បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ |
យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។
បន្ទាប់មកកងទ័ពអ៊ីស្រអែលទាំងមូល វិលត្រឡប់មកជំរំដោយសុខសាន្ត ពួកគេជួបនឹងយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមកគ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រអែលទៀតឡើយ។
គេក៏បើកមាត់រូង ហើយនាំស្តេចទាំងប្រាំនាក់ គឺស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ចេញមកជួបលោក។
សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។