គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!
យ៉ូប 18:13 - អាល់គីតាប ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ ដៃជើងរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅ ក៏ស៊ីរូងដៃជើងរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្ដីស្លាប់នឹងស៊ីអវយវៈគេអស់រលីង |
គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!
រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
ពេលនោះ អុលឡោះតាអាឡានឹងថែរក្សា មនុស្សកំសត់ទុគ៌ត ទ្រង់នឹងនាំមនុស្សក្រីក្រទៅរកកន្លែង សម្រាកយ៉ាងសុខសាន្ត។ ផ្ទុយទៅវិញ ទ្រង់នឹងធ្វើឲ្យ ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
ទឹកសមុទ្របានឡើងដល់ច្រមុះខ្ញុំ សេចក្ដីអន្តរាយមករួបរឹតខ្ញុំ មានសារាយមករុំព័ទ្ធក្បាលខ្ញុំដែរ។
អុលឡោះតាអាឡានឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលដែលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយផ្នូរមនុស្សស្លាប់ ឲ្យមកប្រល័យជីវិតមនុស្សលោក។