ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
យេរេមា 43:13 - អាល់គីតាប ស្ដេចស្រុកបាប៊ីឡូននឹងកំទេចស្ដូបទាំងឡាយ នៅក្រុងបេតសេម៉េសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកំទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីបផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកបាប៊ីឡូននឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេម៉េស ក្នុងស្រុកអេស៊ីប ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង។ |
ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
ខ្ញុំក៏បង្អកស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
យើងនឹងដុតកំទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកំទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភ័ណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងតាផាណែស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ:
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ ព្រមទាំងហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប យើងដាក់ទោសហ្វៀរ៉អ៊ូន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។
ជើងសេះរបស់ពួកគេនឹងជាន់កំទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្ដូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងកំទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
ពួកយុវជននៅក្រុងអាវេន និងក្រុងពីបែសែត ដួលស្លាប់ដោយមុខដាវ ហើយអ្នកក្រុងទាំងនោះនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
ស្ដេចនាំយកជយភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។