គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
យេរេមា 38:23 - អាល់គីតាប គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ស្តេច យកទៅឲ្យពួកខាល់ដេ។ ចំណែកឯស្តេចវិញ ស្តេចពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ស្តេច ព្រមទាំងដុតកំទេចក្រុងនេះផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងនាំភរិយានឹងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។ |
គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកំទេចទីក្រុង”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់
រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចនោះបានឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្ដេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្ដេចនោះផ្ទាល់នឹងភ្នែក ស្ដេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកំទេចចោលទៀតផង”។
ប៉ុន្តែ ប្រសិនបើស្តេចមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងស្តេច និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។
ស្តេចសេដេគាមានប្រសាសន៍ទៅកាន់យេរេមាថា៖ «កុំឲ្យនរណាដឹងអំពីបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ អ្នកនឹងត្រូវស្លាប់។
ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ស្តេចសេដេគា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅស្តេចនេប៊ូក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ស្តេចនេប៊ូក្នេសាប្រកាសកាត់ទោសស្តេចសេដេគា។
ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ស្តេចសេដេគា ចំពោះមុខស្តេចសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។
លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
ពេលណាយើងដាក់ទោសអ្នកស្រុកនេះ ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ ហើយចម្ការ និងប្រពន្ធរបស់គេ ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រសិនបើណាពីចាញ់ការទាក់ទាញរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាអុលឡោះតាអាឡាបានបណ្ដោយឲ្យណាពីនោះចាញ់ការទាក់ទាញ។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង។
ប៉ុន្តែ ស្ដេចយូដាបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន ដោយចាត់អ្នកនាំសារទៅស្រុកអេស៊ីប សុំជំនួយទ័ពសេះ និងពលទាហានយ៉ាងច្រើន។ តើស្ដេចធ្វើដូច្នេះអាចសម្រេចគម្រោងការ និងរំដោះខ្លួនបានឬទេ? ស្ដេចនោះផ្ដាច់សម្ពន្ធមេត្រី ហើយពិតជាពុំអាចរំដោះខ្លួនបានឡើយ!
និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលទ្រង់មកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។