ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 38:1 - អាល់គីតាប

លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេផាធា ជា​កូន​ម៉ាត់ថាន និង​កេដាលា ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​ហោរា​យេរេមា​ប្រាប់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​លោក​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេផាធា ជា​កូន​ម៉ាត់ថាន នឹង​កេដាលា ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​យេរេមា​ប្រាប់​បណ្តាជន​ទាំង‌ឡាយ​ថា

សូមមើលជំពូក



យេរេមា 38:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេ‌យ៉ា លោក​បាសេ‌យ៉ា​ជា​កូន​របស់​លោក​ម៉ាល‌គា


លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ​ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ​ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ​ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ


កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់


ក្រៅ​ពី​នោះ មាន​បង​ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដា‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌លា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​ណាពី​សាកា‌រីយ៉ា ដែល​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាល‌គា


កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់។


ណាពី​យេរេមា​ប្រកាស​បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​ត​ទៅ:


ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​នឹង​រំដោះ​អ្នក - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គឺ​អ្នក​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​អ្នក​ភ័យ​ខ្លាច​ឡើយ។


«យើង​បាន​ហាម​ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។