ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 26:65 - អាល់គីតាប

ពេល​នោះ មូស្ទី​ហែក​អាវ​របស់​លោកហើយ​និយាយ​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​អំបាញ់​មិញ​ស្រាប់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា៖​ «វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ពេល​នេះ​ អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អម្បាញ់​មិញ​ស្រាប់!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ

សូមមើលជំពូក



ម៉ាថាយ 26:65
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ជម្រាប​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។


ស្តេច និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​បន្ទូល​ទាំង​នោះ តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទេ។


មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង​ខូច​ពង។


ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​នាំ​គ្នា​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន


ពួក​តួន​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​ប្រមាថ​អុលឡោះ​!»។


ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះ‌គិត​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ អុលឡោះ​ដូច្នេះ? ក្រៅ​ពី​អុលឡោះ តើ​អ្នក​ណា​អាច​អត់​ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។


ជន‌ជាតិ​យូដា​តប​ទៅ​អ៊ីសា​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​អុលឡោះ»។


ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា ខ្ញុំ​ប្រមាថ​អុលឡោះ​ទៅ​វិញ? អុលឡោះ​ជា​បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​បរិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។


កាល​បារណា‌បាស និង​ប៉ូល ដែល​ជា​សាវ័ក​បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖