ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:26 - អាល់គីតាប

គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ​នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​បាន​រងទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការព្យាបាល​របស់​គ្រូពេទ្យ​ជាច្រើន ទាំង​ចំណាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​សោះ ផ្ទុយទៅវិញ​កាន់តែ​ឈឺ​ធ្ងន់ថែមទៀត​។

សូមមើលជំពូក

Khmer Christian Bible

នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​ ហើយ​បាន​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ក្រោម​ការ​ព្យាបាល​ពី​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​មិន​បាន​គ្រាន់​បើ​សោះ ផ្ទុយ​ទៅ​វិញ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ

សូមមើលជំពូក



ម៉ាកុស 5:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។


សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។


រំពេច​នោះ ស្រាប់​តែ​បាប៊ី‌ឡូន​ធ្លាក់​ចុះ ហើយ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់! ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះ ចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វា ប្រហែល​ជា​វា​អាច​ជា​ឡើង​វិញ​បាន។


តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេង សម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ? តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ? ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ មិន​ព្រម​សះ​ដូច្នេះ?


នៅ​ពេល​នោះ មាន​ស្ដ្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។


នាង​បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​អាវ​របស់​អ៊ីសា​ពី​ខាង​ក្រោយ


ពេល​នោះ មាន​ស្ដ្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។