នៅថ្ងៃទីប្រាំពីរអុលឡោះបង្ហើយកិច្ចការដែលទ្រង់បានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក អុលឡោះក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។
និក្ខមនំ 31:15 - អាល់គីតាប ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាក គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ សម្រាប់អុលឡោះតាអាឡា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវគេប្រហារជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាត្រូវធ្វើការ តែថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា។ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន |
នៅថ្ងៃទីប្រាំពីរអុលឡោះបង្ហើយកិច្ចការដែលទ្រង់បានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក អុលឡោះក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។
គាត់ប្រាប់ពួកគេវិញថា៖ «អុលឡោះតាអាឡាបានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃឈប់សម្រាក ជាថ្ងៃបរិសុទ្ធដែលត្រូវញែកជូនអុលឡោះតាអាឡា ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។
អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃឈប់សម្រាកនឹងគ្មានអ្វីរើសទេ»។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃឈប់សម្រាកដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។
ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។
ជនជាតិអ៊ីស្រអែលត្រូវតែគោរពថ្ងៃឈប់សម្រាកពួកគេត្រូវចាត់ទុកថ្ងៃឈប់សម្រាកជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។
ថ្ងៃឈប់សម្រាកជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងប្រជាជនអ៊ីស្រអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជា អុលឡោះតាអាឡា បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការ ហើយសម្រាក»។
អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃឈប់សម្រាក ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសក្ការៈ គឺថ្ងៃឈប់សម្រាកដែលជាថ្ងៃបុណ្យជូនអុលឡោះតាអាឡា។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។
នៅថ្ងៃឈប់សម្រាក ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្តី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មី។
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃឈប់សម្រាក់របស់អុលឡោះតាអាឡា។
ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញអ៊ីសាប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃជំអាត់ឡើយ!»។
បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃជំអាត់ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។
ចូរគោរពថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចអុលឡោះតាអាឡាជាម្ចាស់របស់អ្នកបានបង្គាប់ដល់អ្នក។
ដូច្នេះ អុលឡោះបានតំរូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ដូចទ្រង់សម្រាកនៅថ្ងៃទីប្រាំពីរដែរ