ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
និក្ខមនំ 17:4 - អាល់គីតាប ម៉ូសាស្រែកអង្វរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀតពួកគេនឹងយកដុំថ្មគប់សម្លាប់ខ្ញុំជាពុំខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ |
ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រអែល ឲ្យចេញដំណើរទៅ។
ម៉ូសាស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏បង្ហាញឈើមួយប្រភេទដល់គាត់។ ម៉ូសាបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ អុលឡោះតាអាឡាប្រទានហ៊ូកុំ និងវិន័យដល់ប្រជាជនអ៊ីស្រអែល ហើយទ្រង់ក៏បានល្បងលមើលពួកគេដែរ។
ម៉ូសាសួរអុលឡោះតាអាឡាថា៖ «ហេតុអ្វីបានជាទ្រង់ធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាទ្រង់មិនអាណិតមេត្តាខ្ញុំ? ហេតុអ្វីបានជាឲ្យខ្ញុំទទួលបន្ទុកលើប្រជាជនទាំងនេះ?
ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។
ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់អ៊ីសា ប៉ុន្ដែ អ៊ីសាភៀសខ្លួនចេញពីម៉ាស្ជិទបាត់ទៅ។
បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្ដមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា គាត់ស្លាប់បាត់ទៅហើយ។
ពេលនោះ ទតមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយគាត់គិតគ្នាចង់យកដុំថ្មគប់សម្លាប់គាត់ ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់របស់ទត ប្រទានឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។